ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក ចាន់ រស្មី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តំណាងលោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសហវ.តក បានដឹកនាំ លោក លោកស្រីប្រធាន អនុប្រធាន ការិ.រដ្ឋបាល ការិ.ថវិកា ការិ.ទ្រព្យសម្បត្តិរដ្ឋ ចូលរួមកិច្ចប្រជុំពិនិត្យនិងផ្តល់យោលប់ លើការរៀបចំសេចក្តីព្រាងប្រកាសស្តីពីនីតិវិធីនៃការគ្រប់គ្រងរជ្ជទេយ្យចំណូល សម្រាប់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈវីដេអូពីចម្ងាយ zoom platform នៅសាលប្រជុំជាន់ផ្ទាល់ដី។